ខ្សែការពារ Maguire និយាយពីអនាគតជាមួយ Man Utd

0

ខ្សែការពារ Harry Maguire បានបង្ហើបថាគាត់កំពុងពិភាក្សាជាមួយ Manchester United ជុំវិញការចុះកុងត្រាថ្មី ដោយកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

កីឡាករ Maguire បាននិយាយថា៖ «ស្តាប់ចុះ ខ្ញុំមិនបានគិតពីវាទេ។ ខ្ញុំនៅមានឆ្នាំនេះ ជាមួយនឹងជម្រើសក្នុងការពន្យានៅក្នុងដៃ ប៉ុន្តែសញ្ញាទាំងអស់គឺវិជ្ជមាននៅពេលនេះ ហើយការជជែកដែលខ្ញុំកំពុងមានគឺពិតជាវិជ្ជមាន»៕