Home ព័ត៌មានកីឡា Spurs កំពុងពិចារណាហៅកីឡាករលេងខ្ចីជើងរូបនេះ! ត្រលប់មកវិញ

Spurs កំពុងពិចារណាហៅកីឡាករលេងខ្ចីជើងរូបនេះ! ត្រលប់មកវិញ

0

យោងតាមការចេញផ្សាយរបស់ The Evening Standard បានអោយដឹងថាក្លឹប Tottenham Hotspur ត្រូវបានរាយការណ៍ថាកំពុងថ្លឹងថ្លែងនូវជម្រើសក្នុងការហៅ Ashley Phillips មកពីការខ្ចីជើងវិញពីក្លឹប Stoke City ខណៈដែលពួកគេជួបវិបត្តិរបួសតំបន់ការពារដែលកើនឡើង។

បច្ចុប្បន្ននេះ Radu Dragusin គឺជាខ្សែការពារកណ្តាលដែលស័ក្តិសមតែម្នាក់គត់ ដោយខ្សែបម្រើ Archie Gray រំពឹងថានឹងលេងចាប់ដៃគូរជាមួយគាត់។ បញ្ហាតំបន់ការពារត្រូវបានកើតឡើងបន្ទាប់ពីកីឡាករ Micky van de Ven និង Cristian Romero បានរងរបួសអំឡុងពេលប្រកួត Premier League ចាញ់ Chelsea កាលពីថ្ងៃអាទិត្យ។

កីឡាករ Ben Davies ក៏​ត្រូវ​អវត្តមាន​ដោយ​បញ្ហា​សរសៃពួរ​ដែរ ដែល​ធ្វើ​ឱ្យ​ក្រុម​មានកីឡាករនៅតំបន់ការពារកាន់តែតិច៕

Previous articleក្លឹប Chelsea ចង់បានខ្សែប្រយុទ្ធរបស់ក្លឹប Ipswich
Next articleក្លឹប Al-Hilal និយាយពីលទ្ធភាពចុះហត្ថលេខាយក CR7