យោងតាមការចេញផ្សាយរបស់ UOL បានអោយដឹងថាក្លឹប Liverpool ត្រូវបានគេរាយការណ៍ថាកំពុងផ្តោតទៅលើខ្សែប្រយុទ្ធ Brighton & Hove Albion កីឡាករ João Pedro ជាការបន្ថែមដ៏មានសក្តានុពលក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។
ហង្សក្រហមបានតាមដានការអភិវឌ្ឍន៍របស់កីឡាករប្រេស៊ីលវ័យ ២៣ឆ្នាំក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ហើយឥឡូវនេះកំពុងរៀបចំខ្លួនក្នុងការចរចា។ កីឡាករ Pedro បានក្លាយជាកីឡាករឆ្នើមមួយរូបក្នុងក្របខណ្ឌ Premier League នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ៣ដង ក្នុងការបង្ហាញខ្លួន ៩លើក ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់គាត់កាន់តែមានភាពល្បីល្បាញ៕