យោងតាមការចេញផ្សាយរបស Teamtalk បានអោយដឹងថាក្លឹប Liverpool ត្រូវបានគេរាយការណ៍ថាបានកំណត់គោលដៅរបស់ពួកគេលើខ្សែការពារស្តាំរបស់ក្លឹប Bayer Leverkusen កីឡាករ Jeremie Frimpong ជាបេក្ខភាពសំខាន់ដើម្បីជំនួស Trent Alexander-Arnold ។
ក្រុមហង្សក្រហមកំពុងរៀបចំសម្រាប់លទ្ធភាពនៃការចាកចេញរបស់កីឡាករ Arnold ហើយចាត់ទុកកីឡាករសញ្ជាតិហូឡង់ជាជម្រើសឈានមុខគេក្នុងចំណោមបញ្ជីជ្រើសរើសកីឡាករបួននាក់។
ខណៈដែល Liverpool បានកំណត់ Frimpong ជាគោលដៅកំពូលរបស់ពួកគេ ពួកគេអាចប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងតែង។ ក្លឹប Manchester City ក៏កំពុងតាមដានកីឡាករវ័យ ២៣ឆ្នាំរូបនេះផងដែរ ដោយមានរបាយការណ៍បង្ហាញថា ពួកគេចាត់ទុកគាត់ជាអ្នកស្នងតំណែងរយៈពេលវែងដ៏មានសក្តានុពលរបស់ Kyle Walker ៕