យោងតាមការចេញផ្សាយរបស់ The Telegraph បានឲ្យដឹងថា Real Madrid បានត្រៀមខ្លួនរួចជាស្រេចដើម្បី «បោះបង់» ការផ្ទេរកីឡាករ Alexander-Arnold សម្រាប់ខែមករាខាងមុខ ខណៈដែលក្លឹប Liverpool ទំនងជាមិនចែកផ្លូវជាមួយគាត់នៅដើមឆ្នាំ២០២៥ នោះទេ។
ហង្សក្រហមកំពុងព្យាយាមរក្សាទុកកីឡាករវ័យ ២៦ឆ្នាំរូបនេះ។ កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅក្រោយ ប៉ុន្តែនៅពេលនេះ គាត់មិនទាន់ខិតជិតការព្រមព្រៀងណាមួយទៅលើកុងត្រាថ្មីជាមួយក្លឹបហង្សក្រហមនោះទេ៕