Man Utd រៀបចំណើររួចហើយសម្រាប់យុវជនរបស់ក្លឹប Sporting

0

ក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំសំណើរដែលមានតម្លៃ ៦០លានផោនសម្រាប់យុវជន Geovany Quenda របស់ក្លឹប Sporting CP។

នេះបើយោងតាមការចេញផ្សាយរបស់ Ekrem Konur បានអោយដឹងថាក្លឹប United បានរៀបចំកិច្ចព្រមព្រៀងរួចហើយ រួមទាំងប្រាក់រង្វាន់បន្ថែម ដើម្បីធានាបានហត្ថលេខារបស់ Quenda ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។

ការអភិវឌ្ឍន៍​ និងភាពបត់បែនរបស់កីឡាករវ័យក្មេងក្នុងតួនាទីខ្សែការពារស្លាប បានធ្វើឱ្យគាត់ក្លាយជាអ្នករំពឹងទុកដ៏លេចធ្លោមួយ ខណៈលោក Amorim ស្គាល់យ៉ាងច្បាស់អំពីសមត្ថិភាពរបស់គាត់ ធ្វើអោយមានការបង្កើនចំណាប់អារម្មណ៍របស់ក្លឹប United៕