យោងតាមការចេញផ្សាយរបស់លោគ Florian Plettenberg បានអោយដឹងថានាយកកីឡារបស់ក្លឹប FC Bayern Munich លោក Christoph Freund បានបញ្ជាក់ក្នុងការអនុញ្ញាតអោយកីឡាករ Mathys Tel ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងក្នុងទីផ្សាររដូវរងា។
លោក Christoph Freund បាននិយាយថា៖ «ពួកយើងបាននិយាយជាមួយកីឡាករ និងធ្វើការពិភាក្សាជាមួយនឹងបុគ្គលិកគ្រូបង្វឹក ពីព្រោះវាជារឿងសំខាន់សម្រាប់យើងដែលយុវជនរូបនេះនឹងបង្កើតជំហានអភិវឌ្ឍន៍បានល្អ។ យើងនឹងពិនិត្យមើលអ្វីដែលល្អបំផុតសម្រាប់កីឡាករម្នាក់ៗ»៕