យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal នឹងចាប់ផ្តើមធ្វើការពិភាក្សាទៅលើកុងត្រាថ្មីជាមួយនឹងកីឡាករ Ethan Nwaneri ដែលមានវ័យ ១៧ឆ្នាំ។
បច្ចុប្បន្នពួកគេកំពុងធ្វើការលើកិច្ចសន្យារយៈពេលវែងថ្មី ហើយចាត់ទុកថាវាជាអាទិភាពមួយ។ កីឡាករក៏ត្រូវបានគេរាយការណ៍ថារីករាយក្នុងការបន្តនៅកីឡដ្ឋាន Emirates និងត្រៀមខ្លួនជាស្រេចក្នុងការប្តេជ្ញាចិត្តអនាគតរបស់គេ៕