យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sport បានអោយដឹងថាក្លិប Aston Villa នៃក្របខ័ណ្ឌ Premier League ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ក្លឹប Werder Bremen កីឡាករ Romano Schmid។
ក្លឹប Aston Villa ត្រូវបានគេរាយការណ៍ថាបានសាកសួរជាផ្លូវការអំពីស្ថានភាពរបស់កីឡាករ Romano Schmid ដែលមានកុងត្រាជាមួយក្រុមអាល្លឺម៉ង់ដល់ឆ្នាំ២០២៦។ ក្លឹប Bremen ត្រូវការតម្លៃផ្ទេរប្រមាណ ១០លានអឺរ៉ូសម្រាប់កីឡាកររូបនេះ៕