ការនាំយកលោក Ruben Amorim មកកាន់ Manchester United ពីក្លឹប Sporting បាននាំឱ្យមានការរំពឹងទុកថាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់អាចឆ្មក់យកកូនក្រុមចាស់របស់គាត់ដើម្បីមកពង្រឹងក្រុមបិសាចក្រហម។ ក្លឹប United ត្រូវបានគេរាយការណ៍ថាបានសាកសួរអំពី Quenda រួចហើយ ប៉ុន្តែឥឡូវនេះវាបានលេចចេញថាក្លឹបបានចាប់អារម្មណ៍លើកីឡាករវ័យក្មេងរូបនេះមួយរយៈមកហើយ។
នេះបើយោងតាមការចេញផ្សាយរបស់ A Bola បានអោយដឹងថាក្លឹបបិសាចក្រហមឥឡូវនេះកំពុងរៀបចំសំណើរ ៦០ លានអឺរ៉ូ បូកនឹងប្រាក់រង្វាន់ដល់ Sporting ហើយសង្ឃឹមថានឹងនាំយកគាត់មកនៅរដូវក្តៅក្រោយបន្ទាប់ពីគាត់មានអាយុ ១៨ឆ្នាំ៕