យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Bournemouth នឹងទទួលយកសំណើរធំសម្រាប់ការផ្ទេរកីឡាករ Ilya Zabarnyi ចំពេលមានការចាប់អារម្មណ៍ពី Man City ។
កីឡាករ Zabarnyi វ័យ ២២ឆ្នាំបានក្លាយជាកីឡាករសំខាន់នៅក្នុងក្រុមរបស់លោក Andoni Iraola ហើយបានបង្ហាញខ្លួនក្នុងការប្រកួត ១២ដងរបស់ក្លឹបរហូតមកដល់ពេលនេះ ប៉ុន្តែអាចត្រូវបានលក់ដើម្បីប្រមូលថវិកា។
ប្រភពដដែលបាននិយាយថាក្លឹប Bournemouth មិនអាចត្រូវរក្សាទុកគាត់នោះទេ ប្រសិនជាក្លឹបអាចផ្តល់សំណើរសម្រាប់ការលេងនៅ Champions League និងប្រាក់ឈ្នួលដ៏ច្រើន៕