ឥឡូវនេះកីឡាករ Modric មានអាយុ ៣៩ឆ្នាំ ហើយកុងត្រារបស់គាត់នឹងផុតនៅចុងបញ្ចប់នៃរដូវកាលនេះ ស្របពេលដែលគ្រូបង្វឹក Dinamo Zagreb លោក Nenad Bjelica បានពិភាក្សាអំពីលទ្ធភាពនៃការនាំយកអតីតខ្សែបម្រើដ៏ល្បីរបស់ពួកគេត្រឡប់ទៅប្រទេសក្រូអាតវិញ។ ម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ២០១៨ បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយ Zagreb មុនពេលផ្លាស់ទៅ Spurs ក្នុងឆ្នាំ២០០៨ ហើយបន្ទាប់មកទៅ Real ក្នុងឆ្នាំ២០១២ ជាកន្លែងដែលគាត់បានបន្តអាជីរបស់គាត់។
កីឡាករ Modric បានឈ្នះពានរង្វាន់ជាច្រើនដែលក្នុងនោះរួមមាន Champions League ចំនួនប្រាំមួយ និងជើងឯក La Liga ចំនួនបួន។ ក្នុងអំឡុងពេលរបស់គាត់ជាមួយ Zagreb គាត់បានឈ្នះលីកក្រូអាតបីដង ហើយមានសង្ឃឹមថាគាត់អាចនឹងជ្រើសរើសការព្យួរស្បែកជើងរបស់គាត់នៅប្រទេសកំណើតរបស់ខ្លួន។
លោក Bjelica បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ MARCA ថា៖ «Luka Modric ត្រលប់ទៅ Dinamo វិញ? នរណាមិនចង់មាន Modric ក្នុងក្រុម? ខ្ញុំសង្ឃឹមថាគាត់នឹងបញ្ចប់អាជីពរបស់គាត់នៅ Dinamo Zagreb»។
កីឡាករ Modric បានបន្តលេងជាខ្សែប្រយុទ្ធសម្រាប់ក្រូអាត ហើយនឹងចូលលេងនៅថ្ងៃចន្ទពេលជួបព័រទុយហ្គាល់។ សកម្មភាពបន្ទាប់របស់គាត់ជាមួយក្លឹប Real Madrid នឹងកើតឡើងនៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ទល់នឹងក្រុម Leganes មុនពេលគាត់ធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield សម្រាប់ការជួបគ្នាជាមួយនឹងក្រុម Liverpool របស់លោក Arne Slot ក្នុងក្របខ័ណ្ឌ Champions League ៕