ក្លឹប Manchester United និង Liverpool ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការផ្ទេរកីឡាករ Antonee Robinson ខណៈក្លឹប Fulham បញ្ជាក់ពីជំហររបស់ពួកគេក្នុងការលក់ខ្សែការពារ។
នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាទម្រង់លេងរបស់កីឡាករ Antonee នៅដើមរដូវកាលនេះបានទាក់ទាញចំណាប់អារម្មណ៍ Manchester United និង Liverpool ម្តងទៀត ខណៈដែលខ្សែការពារឆ្វេងជើងចាស់របស់ពួកគេ Luke Shaw និង Andy Robertson បន្តតស៊ូជាមួយនឹងបញ្ហារបួស និងទម្រង់លេងរៀងៗខ្លួន។
ក្លឹបយក្សនៅ Premier League ទាំងពីរត្រូវបានគេរាយការណ៍ថាកំពុងពិចារណាក្នុងការត្រលប់ទៅធ្វើកិច្ចព្រមព្រៀងជាមួយ Fulham ដើម្បីចុះហត្ថលេខាលើតារាសញ្ជាតិអាមេរិក ប៉ុន្តែក្លឹបនៅទីក្រុងឡុងដ៍មិនចាប់អារម្មណ៍ក្នុងការលក់គាត់នៅក្នុងខែមករានោះទេ៕