កីឡាករ Christopher Nkunku ត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តនៅ Chelsea ហើយឥឡូវនេះក្រុមតោខៀវបានកំណត់តម្លៃរបស់ពួកគេសម្រាប់ខ្សែប្រយុទ្ធរូបនេះ ខណៈដែលក្លឹប Manchester United ពិចារណាលើការផ្ទេរយកគាត់។
នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Chelsea មិនធ្វើការជំទាស់នោះទេក្នុងការអនុញ្ញាតអោយកីឡាករ Nkunku ចាកចេញនៅក្នុងខែមករានេះទេ ដរាបណាពួកគេអាចយកមកវិញនូវទឹកប្រាក់ចំនួន ៥២លានផោន ដែលពួកគេបានចំណាយដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងកាលពីរដូវក្តៅមុន បើទោះបីជាភាគីទាំងពីរនៅតែមានកិច្ចសន្យារហូតដល់ រដូវក្តៅឆ្នាំ ២០២៩ក៏ដោយ៕