យោងតាមការចេញផ្សាយរបស់ Caughtoffside បានអោយដឹងថាក្លឹបយក្សនៅ Premier League ដែលមានក្លឹប Arsenal, Liverpool និង Chelsea បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Ayyoub Bouaddi របស់ក្លឹប Lille។
ខ្សែបម្រើកណ្តាលវ័យ ១៧ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្លឹបនៅ Ligue 1 ក្នុងរដូវកាល ២០២៤-២៥ ហើយថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបយក្ស Serie A ដូចជាក្លឹប AC Milan និង Juventus ផងដែរ។
ប្រភពដដែលបានបន្ថែមទៀតថាក្លឹប Lille មិនមានបំណងចែកផ្លូវជាមួយកីឡាករវ័យក្មេងនៅពេលនេះទេ ខណៈកុងត្រារបស់គាត់ជាមួយក្លឹបនឹងមានសុពលភាពដល់ឆ្នាំ២០២៧៕