យោងតាមការចេញផ្សាយរបស់ Sky Italy បានអោយដឹងថាក្លឹប AS Roma បានបញ្ជាក់អំពីការទំនាក់ទំនងជាមួយលោក Roberto Mancini ទាក់ទងនឹងមុខតំណែងអ្នកចាត់ការទូទៅរបស់ក្លឹប។
ការពិភាក្សាបានកើតឡើងនៅពេលដែលគ្រូបង្វឹកបច្ចុប្បន្នលោក Ivan Juric ដែលបានតែងតាំងកាលពីខែកញ្ញាលើកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំ បន្ទាប់ពីលោក Daniele De Rossi ត្រូវបានបណ្តេញចេញដោយមិនបានរំពឹងទុក។
ចាប់តាំងពីឡើងកាន់តំណែងមក លោក Juric បានជួបការលំបាកក្នុងការបង្កើតនៅលទ្ធផល ជាមួយនឹងការទទួលជ័យជំនះតែ ៤ប្រកួតក្នុងចំណោម ១១ប្រកួត។ ចំណាត់ថ្នាក់បច្ចុប្បន្នរបស់ Roma ក្នុងក្របខ័ណ្ឌ Serie A ដែលឈរនៅលេខរៀងទី១២ និងមានត្រឹមតែ ៤ពិន្ទុលើសពីតំបន់កាត់ចោល ដែលជាកត្តាធ្វើអោយមានការបញ្ជាក់អំពីការផ្លាស់ប្តូរគ្រូបង្វឹក៕