លោក Emilio Butragueno និយាយពីទីផ្សារដោះដូរកីឡាករនាខែមករារបស់ Real Madrid

0

ប្រធានក្លឹប Real Madrid លោក Emilio Butragueno បានបញ្ជាក់ថា ក្លឹបមិនមានគម្រោងចុះហត្ថលេខាលើកីឡាករណាម្នាក់ក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះទេ បើទោះបីជាការចាប់ផ្តើមមិនសូវល្អក្នុងយុទ្ធនាការ ២០២៤/២៥ ក៏ដោយ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Butragueno បាននិយាយថា៖ «ការចុះហត្ថលេខាយកកីឡាករក្នុងទីផ្សារដោះដូរខែមករា? យើងជឿជាក់លើកីឡាកររបស់យើង។ ប៉ុន្មានខែមុន យើងបានឈ្នះលីក និង Champions League»៕