អ្នកចាត់ការថ្មីរបស់ Manchester United លោក Ruben Amorim បានបំភ្លឺថាតើគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់គូប្រជែង Manchester City មុនពេលគាត់យល់ព្រមចូលរួមជាមួយបិសាចក្រហម។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បាននិយាយថា៖ «ទំនាក់ទំនងជាមួយ Man City? ក្លឹបរបស់ខ្ញុំគឺ Manchester United វាជាជម្រើសច្បាស់លាស់របស់ខ្ញុំ។ ខ្ញុំចង់ចុះហត្ថលេខាជាមួយ Man United វាជាក្លឹបដែលខ្ញុំចង់បាន»៕