យោងតាមការចេញផ្សាយរបស់ TBR Football បានអោយដឹងថាក្លឹប Nottingham Forest កំពុងរៀបចំចាប់ផ្តើមការពិភាក្សាកិច្ចសន្យាថ្មីជាមួយខ្សែប្រយុទ្ធ Chris Wood ដើម្បីរក្សាគាត់នៅទឹកដី City Ground។
កិច្ចសន្យាបច្ចុប្បន្នរបស់ Wood គឺផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែគាត់បានក្លាយជាកីឡាករដ៏សំខាន់មួយក្រោមការដឹកនាំរបស់អ្នកចាត់ការ Nuno Espirito Santo ។ ចាប់តាំងពីការតែងតាំងរបស់លោក Nuno ជាគ្រូបង្វឹកកីឡាករ Wood បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីកីឡាករ Erling Haaland របស់ក្លឹប Manchester City៕