យោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាក្លឹប Liverpool នឹងត្រូវចំណាយប្រាក់យ៉ាងច្រើន ប្រសិនបើពួកគេចង់ចុះហត្ថលេខាលើកីឡាករ Omar Marmoush ពី Eintracht Frankfurt ។
កីឡាករ Marmoush ដែលមានកុងត្រាជាមួយក្រុម Bundesliga រហូតដល់ឆ្នាំ២០២៧ អាចនឹងត្រូវអោយក្លឹបហង្សក្រហមចំណាយប្រាក់ចន្លោះពី ៥០-៦០លានអឺរ៉ូសម្រាប់ចុះហត្ថលេខាយកគាត់។
ខ្សែប្រយុទ្ធរូបនេះស៊ុតបញ្ចូលទីបាន ៩គ្រាប់ក្នុងការបង្ហាញខ្លួន ៧ដង នៅក្នុងរដូវកាល ២០២៤-២៥ នេះ ហើយបច្ចុប្បន្នជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់លីក Bundesliga៕