យោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាលោក Jack Wilshere ត្រៀមនឹងចាកចេញពីមុខតំណែងជាអ្នកចាត់ការក្រុមអាយុក្រោម ១៨ឆ្នាំរបស់ Arsenal បន្ទាប់ពីយល់ព្រមចូលរួមជាមួយក្រុម Norwich City ក្នុងនាមជាសមាជិកគ្រូបង្វឹកក្នុងក្រុមដំបូង។
បុរសវ័យ ៣២ឆ្នាំនឹងនឹងធ្វើការជាជំនួយការរបស់អ្នកចាត់ការ Johannes Hoff Thorup ដែលបានចូលរួមជាមួយពួកគេក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំនៅរដូវក្តៅនេះ៕