យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Antony បាននិយាយបែបនេះ៖
«ខ្ញុំធ្លាប់ទទួលបានការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។ ទោះជាយ៉ាងណា វាខុសគ្នាបន្តិចកាលពីនៅក្មេង និងនៅ Old Trafford ពីមុខមនុស្សជាច្រើន។ ខ្ញុំពិតជារីករាយក្នុងការស៊ុតបញ្ចូលទីទល់នឹង Barnsley និងជួយក្រុម។ ពិតជារីករាយណាស់ដែលបានឈ្នះ និងស៊ុតបាល់ពិន័យ ហើយខ្ញុំចង់បន្តការស៊ុតបាល់បញ្ចូលទី»៕