យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Newcastle បានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែបម្រើស្លាបរបស់ក្លឹប Bournemouth កីឡាករ Antoine Semenyo ។ អាទិភាពបច្ចុប្បន្នរបស់លោក Eddie Howe គឺការចុះហត្ថលេខាលើខ្សែបម្រើស្លាបស្តាំ ហើយជាលទ្ធផល គាត់បានកំណត់អត្តសញ្ញាណកីឡាករវ័យ ២៤ឆ្នាំរូបនេះ។
កីឡាករ Semenyo ធ្វើបានល្អសម្រាប់ក្លឹប Bournemouth នៅក្នុងរដូវកាលនេះ ហើយគាត់អាចលេងនៅក្នុងតំណែងណាក៏បានសម្រាប់ជួរមុខទាំង ៣៕