កីឡាករ Jamie Bynoe-Gittens ទាក់ទាញចំណាប់អារម្មណ៍ក្លឹបធំបីនៅ Premier League

0

យោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាក្លឹបយក្សនៅ Premier League ចំនួនបីគឺ Chelsea, Tottenham Hotspur និង Liverpool បានបញ្ជាក់អំពីការចាបអារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Jamie Bynoe-Gittens របស់ក្លឹប Borussia Dortmund ។

ក្លឹបទាំង ៣ បានតាមដានទៅលើកីឡាករដែលអាចស៊ុតបញ្ចូលទី ៤ដង និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ២ដងនៅគ្រប់ព្រឹត្តិការណ៍សម្រាប់ក្លឹបយក្សនៅ Bundesliga មួយនេះ៕