កីឡាករសញ្ជាតិអាមេរិក និងជាខ្សែការពាររបស់របស់ក្លឹប NYCFC គ្រោងនឹងចូលរួមជាមួយក្រុម Man City ក្នុងខែមករា។ ក្រុម Manchester City គ្រោងនឹងពង្រឹងចំណាត់ថ្នាក់របស់ពួកគេក្នុងខែមករានេះ ដោយក្រុមរបស់លោក Pep Guardiola ត្រូវបានបញ្ជាក់ថាកំពុងចុះហត្ថលេខាលើខ្សែការពារ Christian McFarlane របស់ New York City FC ។
ខ្សែការពារវ័យ ១៧ឆ្នាំរូបនេះមានសញ្ជាតិពីរគឺសហរដ្ឋអាមេរិក និងអង់គ្លេស ហើយមានសិទ្ធិសម្រាប់ជម្រើសជាតិទាំង២ដូចគ្នា។ នៅកម្រិតយុវជនគាត់បានលេងតំណាងអោយប្រទេសទាំង២ ប៉ុន្តែមិនទាន់ធ្វើការសម្រេចចិត្តថានឹងចូលរួមជាមួយនឹងក្រុមជម្រើសជាតិណាមួយនោះទេ៕