យោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester City បានត្រៀមរួចរាល់ក្នុងការចួលប្រជែងជាមួយនឹងក្លឹបនៅ Premier League ដូចជា Manchester United និង Liverpool ដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិហូឡង់ Xavi Simons ។
ក្រុមនៅលីគបារាំង អាចនឹងទាមទារតម្លៃប្រមាណ ៨០លានអឺរ៉ូ ប្រសិនបើពួកគេសម្រេចចិត្តលក់តារាឆ្នើមរបស់ពួកគេ៕