ក្លឹប Liverpool សម្លឹងឃើញអ្នកដែលអាចមកជំនួស Salah

0

យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប Liverpool ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Karim Adeyemi របស់ Borussia Dortmund ជាមួយនឹង Omar Marmoush របស់ Frankfurt។

ហង្ស​ក្រហម​ចាត់​ទុក​កីឡាករ​វ័យ ២២ឆ្នាំ​ថា​ជា​អ្នក​ជំនួស​តំណែង Mohamed Salah ក្នុងរយៈពេលវែង។ កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធរូបនេះ ជាមួយក្លឹបអាល្លឺម៉ង់មានសុពលភាពដល់ឆ្នាំ២០២៧៕