គ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag ត្រូវបានគេរាយការណ៍ថានៅមានការប្រកួតតែមួយទៀតប៉ុណ្ណោះ ដើម្បីបង្ហាញដល់ថ្នាក់ដឹកនាំបិសាចក្រហម ថាគាត់គួរតែបន្តនៅ Old Trafford ឫយ៉ាងណា។
នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថា INEOS និងលោក Sir Jim Ratcliffe នៅតែមានភាពតឹងរឹងចំពោះថ្ងៃកំណត់សម្រាប់លោក Ten Hag ហើយអនាគតរបស់បុរសសញ្ជាតិហូឡង់ពេលនេះនឹងពឹងផ្អែកទៅលើសមត្ថភាពរបស់ក្លឹប United ក្នុងការទទួលបានលទ្ធផលដ៏ល្អមួយនៅក្នុងការប្រកួតចុងក្រោយរបស់ពួកគេមុនពេលសម្រាកអន្តរជាតិនាខែតុលា។ ពួកគេនឹងត្រូវប្រឈមមុខនឹងក្រុម Aston Villa របស់លោក Unai Emery៕