ហង្សក្រហមនៅតែចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ Real Madrid

0

យោងតាមការចេញផ្សាយរបស់ TBR Football បានអោយដឹងថាក្លឹប Liverpool ដែលមានការចាប់អារម្មណ៍អស់រយៈពេលយ៉ាងយូរទៅលើខ្សែប្រយុទ្ធប្រេស៊ីល Rodrygo Goes ប៉ុន្តែការផ្ទេរទៅកាន់ក្លឹប Premier League គឺមិនទំនងនោះទេ ដរាបណាគាត់នៅតែជាតួអង្គសំខាន់នៅ Real Madrid។

ក្លឹប Liverpool ថែមទាំងបានធ្វើការសាកសួរកាលពីរដូវក្តៅមុនទាក់ទងនឹងកីឡាករ Rodrygo និងខ្សែបម្រើ Aurelien Tchouameni។ ទោះបីជាយ៉ាងណាក៏ដោយ ក្លឹប Real Madrid បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានកីឡាករណាម្នាក់អាចនឹងត្រូវលក់ចេញនោះឡើយ៕