Man City ត្រៀមលុយ ១០០លានអឺរូ ដើម្បីផ្ទេរយកកីឡាកររបស់ Bayern

0

យោងតាមការចេញផ្សាយរបស់ ​​TEAMtalk បានឱ្យដឹងថាក្លឹប Manchester City ទំនងជាកំពុងរៀបចំសំណើរសម្រាប់ Jamal Musiala ដែលអាចអោយពួកគេដំណើរក្នុងការចុះហត្ថលេខាយកកីឡាកររូបនេះបាន។

នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Man City គឺជាក្រុមនៅក្នុង Premier League ដែលមានព័ត៌មានច្រើនបំផុតទាក់ទងការផ្ទេរយកកីឡាករ Musiala។ កុងត្រារបស់កីឡាករវ័យក្មេងនឹងផុតកំណត់នៅឆ្នាំ២០២៦ ហើយក្លឹប Bayern នឹងមិនអាចបន្តវាបានទេ បើទោះបីជាពួកគេខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយ។

តាមប្រភពដដែលបានអោយដឹងថាក្លឹប Man City បាន “ប្រាប់” ថាពួកគេអាចនឹងធ្វើការដាក់សំណើរផ្ទេរកីឡាករ Musiala ក្នុងតម្លៃ ១០០លានអឺរ៉ូ។ តម្លៃនេះអាចនឹងធ្វើអោយពួកគេអាចចាប់ផ្តើមការចរចាជាមួយនឹងក្លឹប Bayern បើទោះបីជាវាប្រហែលជាមិនគ្រប់គ្រាន់ក្នុងការបញ្ចុះបញ្ចូល Bayern ឱ្យអនុញ្ញាតឱ្យ Musiala ចាកចេញក៏ដោយ៕