លោក ten Hag នៅតែបន្តលើកទឹកចិត្ត Casemiro

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag នៅតែបញ្ជាក់អំពីការជឿទុកចិត្ត និងការគាំទ្រទាំងស្រុងលើ Casemiro។

គាត់បាននិយាយ៖ «យើង​ពិត​ជា​ត្រូវ​ការ និង​ទុក​ចិត្ត Casemiro ជា​ប្រាកដ។ មនុស្សគ្រប់គ្នាអាចមានថ្ងៃមិនល្អនៅកន្លែងធ្វើការ…. ប៉ុន្តែគាត់មានបទពិសោធន៍ គាត់ដឹងពីរបៀបដោះស្រាយជាមួយការប្រកួតដែលមិនល្អ។ អ្នកមានកម្រិតខ្ពស់ និងទាបនៅក្នុងជីវិតរបស់អ្នក និងក្នុងបាល់ទាត់… Casemiro ដឹងពីរបៀបដោះស្រាយវា ហើយយើងជឿជាក់លើគាត់»៕