យោងតាមការចេញផ្សាយរបស់ HITC បានអោយដឹងថាការចាកចេញរបស់ Raheem Sterling ពី Chelsea ទៅកាន់ Arsenal នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរ បានបង្កើនការប្រេះឆារវាងសហម្ចាស់ក្លឹបគឺលោក Todd Boehly និង Behdad Eghbali។
លោក Boehly ដែលជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការនាំយក Sterling ទៅកាន់កីឡដ្ឋាន Stamford Bridge ត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តនឹងការសម្រេចចិត្តលក់កីឡាករសញ្ជាតិអង់គ្លេសរូបនេះចេញ។
ទោះជាយ៉ាងណាក៏ដោយលោក Eghbali បានដើរតួយ៉ាងសំខាន់ក្នុងជម្រុញការលក់ Sterling ចេញពីក្លឹប ទោះបីជាមានការតស៊ូមតិជាមួយលោក Boehly ក៏ដោយ។ ការខ្វែងគំនិតគ្នារបស់ម្ចាស់ទាំងពីរលើអនាគតរបស់កីឡាករ Sterling បានធ្វើឱ្យមានភាពតានតឹងបន្ថែមទៀតទៅលើទំនាក់ទំនងរវាងពួកគេ ហើយស្ថានភាពនេះអាចនឹងឈានការប្រេះឆាកិច្ចសហកា៕