យោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាមានក្លឹបនៅទួរគីចំនួនបួនដែលកំពុងប្រជែងគ្នាក្នុងការចុះហត្ថលេខាយកកីឡាករ Kieran Trippier ក្នុងលក្ខខណ្ឌខ្ចីជើង ហើយពេលនេះក្លឹបទាំងនោះបានសម្រេចចិត្តដកខ្លួនពីការបញ្ចុះបញ្ចូល Newcastle សម្រាប់ការផ្ទេរមួយនេះ។
នៅពេលដែលទីផ្សារដោះដូរកីឡាកររបស់ទួរគីខិតជិតដល់ថ្ងៃចុងក្រោយរបស់ខ្លួន ក្លឹបនានា រួមទាំង Istanbul Basaksehir, Fenerbahce, Besiktas និង Eyupsor បានដាក់សំណើទាំងអស់សម្រាប់ខ្សែការពារស្តាំវ័យ ៣៣ឆ្នាំ។ ទោះបីជាមានការចាប់អារម្មណ៍ក៏ដោយ ក៏វាច្បាស់ណាស់ថាលោក Eddie Howe អ្នកចាត់ការទូទៅរបស់ Newcastle ប្តេជ្ញាចិត្តក្នុងការរក្សាទុកកីឡាករ Trippier ដដែល។
កីឡាករ Trippier ដែលទើបបានបង្ហាញខ្លួនត្រឹមតែជាង ៣០នាទីប៉ុណ្ណោះនៅ Premier League នៅក្នុងរដូវកាលនេះ គឺជាគោលដៅចម្បងសម្រាប់ក្លឹបនៅទួរគីដែលកំពុងសម្លឹងមើលការពង្រឹងក្រុមរបស់ពួកគេមុនពេលទីផ្សារដោះដូរកីឡាករបិទក្នុងរយៈពេលបីថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ជំហររឹងមាំរបស់ Newcastle មានន័យថា Trippier នឹងបន្តនៅ St James’ Park ជាកន្លែងដែល Howe ផ្តល់តម្លៃចំពោះការរួមចំណែក និងបទពិសោធន៍របស់គាត់៕