Osimhen ទៅចូលរួមជាមួយក្លឹបនៅទួរគី

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Galatasaray បានបញ្ចប់ការខ្ចីជើងកីឡាករ Victor Osimhen ពីក្លឹប Napoli។

ការផ្ទេរបានបញ្ចប់ ហើយឯកសារក៏ត្រូវបានអនុម័ត ខណៈកីឡាករ Osimhen ត្រៀមធ្វើដំណើរទៅកាន់ទីក្រុង Istanbul ​ជាមួយភ្នាក់ងាររបស់គាត់កាលពីយប់មិញ។

កីឡាករ Osimhen អាចចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយក្លឹប Napoli ដល់ឆ្នាំ២០២៧ ប៉ុន្តែតម្លៃផ្តាច់កុងត្រាត្រូវបានបញ្ចុះពី ១៣០លានអឺរ៉ូ មកត្រឹមតែ ៧៥លានអឺរ៉ូប៉ុណ្ណោះ។ ការខ្ចីជើងទៅកាន់ក្លឹប Galatasaray មានសុពលភាពដល់ខែមិថុនា ឆ្នាំ០២៥ ជាមួយប្រាក់ឈ្នួលប្រមាណ ៩លានអឺរ៉ូ។ មិនមែនដាក់បញ្ចូលនៅលក្ខខណ្ឌទិញផ្តាច់ ឫក៏កាតព្វកិច្ចទិញផ្តាច់នោះទេ៕