Napoli និង Brighton កំពុងពិភាក្សាគ្នា

0

យោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Napoli និង Brighton & Hove Albion កំពុងពិភាក្សាគ្នា ខណៈដែលពួកគេធ្វើការឆ្ពោះទៅរកការបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ខ្សែបម្រើ Billy Gilmour។

បច្ចុប្បន្នក្លឹបទាំងពីរកំពុងពិភាក្សាអំពីតម្លៃផ្ទេរ និងលក្ខខណ្ឌផ្ទាល់ខ្លួនសម្រាប់កីឡាករសញ្ជាតិស្កុតឡេនវ័យ ២២ឆ្នាំ។ ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានសម្រេច វាត្រូវបានគេយល់ថា Gilmour នឹងទទួលការពិនិត្យសុខភាពនៅទីក្រុងឡុងដ៍ដោយខ្លួនឯង ហើយនឹងមិនហោះហើរទៅកាន់ទីក្រុង Naples នោះទេ៕