ក្លឹប Chelsea អនុញ្ញាតឲ្យអ្នកចាំទី Kepa ចាកចេញ

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអ្នកចាំទី Kepa Arrizabalaga របស់ក្លឹប Chelsea បានត្រៀមរួចរាល់ក្នុងការផ្ទេរទៅកាន់ក្លឹប Bournemouth ក្នុងលក្ខខណ្ឌខ្ចីជើង។

បច្ចុប្បន្ន​អ្នក​ការពារសំណាញ់ទី​រូប​នេះ ​កំពុង​ទទួលការធ្វើតេស្តសុខភាព មុនពេលបញ្ចប់​ការ​ផ្លាស់​ប្តូរ​ជា​ផ្លូវ​ការ​ទៅ​កាន់ក្លឹប Bournemouth។ ក្រោយបញ្ចប់ការខ្ចីជើងនេះ កីឡាករសញ្ជាតិអេស្ប៉ាញអាចបន្តស្នាក់នៅ Stamford Bridge មួយឆ្នាំបន្ថែមទៀត ខណៈដែលកិច្ចសន្យារបស់គាត់ជាមួយពួកគេឥឡូវនេះមានសុពលភាពដល់ឆ្នាំ២០២៦៕