Alonso សម្លឹងឃើញខ្សែបម្រើវ័យក្មេងរបស់ Liverpool

0

កីឡាករ Morton ដែលបានបញ្ចប់ការសិក្សាពីសាលាយុវជនរបស់ Liverpool បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ក្នុងរដូវកាល ២០២១-២២ ប៉ុន្តែបានបង្ហាញខ្លួនត្រឹមតែ ៨លើកប៉ុណ្ណោះសម្រាប់ក្លឹបចាប់តាំងពីពេលនោះមក។ គាត់បានចំណាយពេលពីររដូវកាលចុងក្រោយក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប Blackburn Rovers និង Hull City។ នៅក្នុងរដូវកាល ២០២៣-២៤ ខ្សែបម្រើរូបនេះទទួលបានរដូវកាលដ៏មានផ្លែផ្កាមួយជាមួយនឹងក្លឹប Hull City ដោយបានបង្ហាញខ្លួន ៤១ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ ហើយស៊ុតបញ្ចូលទីបាន ២គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៥ដង។

នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាការបង្ហាញទម្រង់ដ៏ទាក់ទាញរបស់កីឡាករ Morton នៅ Championship បានធ្វើអោយមានការចាប់អារម្មណ៍ពីអ្នកចាត់ការទូទៅរបស់ក្លឹប Bayer Leverkusen លោក Alonso ដែលបានបង្ហាញពីបំណងចង់នាំយកកីឡាករវ័យ ២១ឆ្នាំរូបនេះក្នុងលក្ខខ័ណ្ឌខ្ចីជើងទៅកាន់ Bundesliga។ ក្លឹបហង្សក្រហមបានកំណត់តម្លៃរបស់កីឡាករវ័យក្មេងនេះប្រមាណ ២០លានផោន ហើយឥឡូវនេះវានៅតែត្រូវបានគេមើលឃើញថាតើពួកគេសុខចិត្តអនុញ្ញាតឱ្យកីឡាករវ័យក្មេងចាកចេញក្នុងកិច្ចសន្យាខ្ចីជើងទេ។

អតីតតារាឆ្នើមរបស់ក្លឹប Hull City បានបង្ហាញខ្លួនសម្រាប់ក្លឹបហង្សក្រហម ក្នុងការប្រកួតមិត្តភាពមុនរដូវកាលរបស់ពួកគេនៅមុនយុទ្ធនាការ ២០២៤-២៥ ហើយវាហាក់ដូចជាគាត់ជាផ្នែកមួយនៃផែនការរបស់គ្រូបង្វឹកថ្មីលោក Arne Slot ទោះបីជាយ៉ាងណាក៏ដោយ មានកីឡាករជាច្រើននៅក្នុងក្រុមរបស់ពួកគេនៅពេលនេះ ដែលនៅពីមុខគាត់សម្រាប់ការជ្រើសរើសសម្រាប់តំបន់បម្រើ។

ទន្ទឹមនឹងការចាប់អារម្មណ៍របស់ Leverkusen កីឡាករ Morton ក៏ត្រូវបានក្លឹប Bundesliga មួយផ្សេងទៀតគឺក្លឹប RB Leipzig ចង់បានផងដែរ។ វានៅតែត្រូវបានគេមើលឃើញថាតើក្លឹបនៅ Premier League យល់ព្រមដោះលែងកីឡាកររូបនេះមុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបិទនៅថ្ងៃសុក្រខាងមុខដែរទេ៕