យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកប្រតិបត្តិក្លឹប Atalanta លោក Percassi បាននិយាយអំពីរឿងកីឡាករ Teun Koopmeiners ថា៖ «យើងនឹងធ្វើការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ក្លឹប។ យើងត្រូវបានបង្ខំឲ្យចូលក្នុងស្ថានភាពដែលយើងមិនបានរំពឹងទុក»។
កីឡាករ Teun Koopmeiners ចង់ផ្ទេរទៅកាន់ក្លឹប Juventus ខណៈកំពុងរង់ចាំការផ្តល់ភ្លើងខៀវដើម្បីធ្វើដំណើរ។ កញ្ចប់តម្លៃផ្ទេរប្រមាណ ៥៩លានអឺរ៉ូដូចការបញ្ជាក់កាលពីសប្តាហ៍មុន៕