យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Napoli បានរាយការណ៍ថា បានដាក់សំណើរផ្ទេរកីឡាករ Romelu Lukaku ខណៈពួកគេបានធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងក្លឹប Chelsea ដើម្បីបញ្ជាក់អំពីការផ្ទេរជាអចិន្ត្រៃយ៍សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក។
ទោះបីជាយ៉ាងណាក៏ដោយការផ្ទេរកីឡាករ Victor Osimhen គឺជាករណីដាច់ដោយឡែកមួយ ខណៈក្លឹបតោខៀវនឹងចរចាអំពីរឿងនេះ នៅពេលដែលការផ្ទេរ Lukaku បានសម្រេច៕