យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea និង Atletico Madrid កាន់តែខិតជិតក្នុងការសម្រេចបាននៅកិច្ចព្រមព្រៀងក្នុងការផ្ទេរកីឡាករ Joao Felix និង Conor Gallagher។
ការពិភាក្សាដែលមានភាពវិជ្ជមានកើតឡើងនៅថ្ងៃនេះ… ខណៈកីឡាករ Joao Felix បាននិយាយយល់ព្រមទៅលើលក្ខខណ្ឌផ្ទាល់ខ្លួន ហើយគាត់ក៏បើកចំហរក្នុងការត្រលប់មកកាន់ក្លឹប Chelsea វិញ។ ពាក្យចចាមអារ៉ាមអំពីតម្លៃផ្ទេរ ៦០លានអឺរ៉ូសម្រាប់ការផ្ទេរ Felix គឺជារឿងមិនពិត ខណៈវាគឺមានតម្លៃទាបជាងនេះ ហើយមានរួមបញ្ចូលទាំងតម្លៃបន្ថែមផងដែរ។
កីឡាករ Gallagher នឹងអាចទៅចូលរួមជាមួយនឹងក្លឹប Atletico Madrid តាមវិញសាស្ត្រផ្សេង… ព័ត៌មានលម្អិតកំពុងត្រូវបានបញ្ជាក់ ប៉ុន្តែការពិភាក្សាកំពុងបន្ត។ ភាគីទាំងអស់កំពុងធ្វើការលើរឿងនេះ ដើម្បីអាចបញ្ចប់ការផ្ទេរនៅក្នុងសប្តាហ៍នេះ៕