យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City បានត្រៀមចូលទៅក្នុងទីផ្សារដោះដូរកីឡាករ បន្ទាប់ពីការពិភាក្សាផ្ទៃក្នុង ដើម្បីជ្រើសរើសនូវជម្រើសដ៏សាកសម។
បន្ទាប់ពីកីឡាករ Oscar Bobb ទទួលរងរបួស និងការចាកចេញរបស់កីឡាករ Alvarez ដូច្នេះក្លឹប City ចង់ដំណើរការស្វែងរកជម្រើសសាកសមនៅក្នុងទីផ្សារដោះដូរ៕