ក្លឹប Barcelona ត្រូវបានគេចាត់ទុកថាមានការធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលគោលដៅសំខាន់កីឡាករ Nico Williams ទំនងជានឹងបន្តនៅក្លឹប Athletic Club សម្រាប់រដូវកាលមួយទៀត។
ទោះបីជាមានពាក្យចចាមអារ៉ាមថ្មីៗនេះបង្ហាញថាកីឡាករវ័យ ២២ឆ្នាំទំនងជាមិនផ្ទេរមកកាន់ Barca នៅរដូវក្តៅនេះក៏ដោយ ប៉ុន្តែខាងក្លឹបនៅតែសង្ឃឹមថានឹងអាចុះហត្ថលេខាយករូបគាត់ដដែល។
នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Barcelona បានកំពុងស្វែងរកនូវជម្រើសថ្មីដើម្បីមកជំនួសកន្លែង ប្រសិនជាកីឡាករ Nico Williams មិនផ្ទេរមកមែននោះ។ ក្រុមយក្សកាតាឡាន បានដាក់បញ្ចូលនៅឈ្មោះកីឡាករ Luis Diaz របស់ក្លឹប Liverpool ក្នុងបញ្ជីកីឡាករដែលខ្លួនចង់បាន ខណៈដែលពួកគេបន្តផ្តោតលើការពង្រឹងស្លាបឆ្វេង៕