យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea កំពុងជម្រុញ និងចរចាផ្ទេរយកកីឡាករ Gabriel Mec ពីក្លឹប Gremio។
ការចរចារវាងក្លឹបកំពុងធ្វើឡើង ខណៈក្លឹប Chelsea បានបើចំហរការចរចាជាមួយនឹងក្លឹប Gremio បន្ទាប់ពីកីឡាករបានផ្តល់ភ្លើងខៀវសម្រាប់គម្រោងរបស់ក្លឹបតោខៀវ។
កីឡាករសញ្ជាតិប្រេស៊ីលកើតឆ្នាំ២០០៨ នៅតែចង់ផ្ទេរមកកាន់ក្លឹប Chelsea៕