មកដឹងពីកុងត្រារបស់កីឡាករ Joao Neves ជាមួយ PSG

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Paris Saint-Germain និង Benfica បានព្រមព្រៀងគ្នាក្នុងការផ្ទេរកីឡាករ Joao Neves។

ការផ្ទេរបានព្រមព្រៀងក្នុងតម្លៃ ៦០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ១០លានអឺរ៉ូ ហើយកីឡាករ Renato Sanches នឹងត្រូវអោយខ្ចីជើងទៅកាន់ក្លឹប Benfica។ កីឡាករ Joao បានទទួលជោគជ័យក្នុងការធ្វើតេស្តសុខភាព ហើយនឹងត្រូវចុះហត្ថលេខាទៅលើកុងត្រាជាមួយក្លឹប PSG៕