Home ព័ត៌មានកីឡា Man Utd យកបានយុវជនម្នាក់របស់ Arsenal

Man Utd យកបានយុវជនម្នាក់របស់ Arsenal

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានព្រមព្រៀងចុះហត្ថលេខាយកកីឡាករ Chido Obi Martin ដែលកើតឆ្នាំ២០០៧។

កីឡាករ Chido Obi Martin បានចាកចេញពីក្លឹប Arsenal បន្ទាប់ពី ស៊ុតបញ្ចូលទីបាន ២៣គ្រាប់ និងបញ្ជូនបាល់បាន ៣ដង សម្រាប់ការបង្ហាញខ្លួន ២០ប្រកួតអោយ U18។ គាត់បានសម្រេចចិត្តទទួលយកសំណើររបស់ក្លឹប Manchester United។

Chido មានឱកាសក្នុងការទទួលយកសំណើរពីក្លឹបនៅអាឡឺម៉ង់ ជាមួយនឹងប្រាក់ឈ្នួលដ៏ខ្ពស់មួយ ប៉ុន្តែគាត់ចង់មកចូលរួមជាមួយក្លឹប United។ លោក Ruud van Nistelrooy ក៏ជាគន្លឹះក្នុងការទទួលបានកិច្ចព្រមព្រៀងនេះផងដែរ ដោយគាត់បាននិយាយទៅកាន់ Chido Obi Martin អំពីផែនការអភិវឌ្ឍន៍របស់ក្លឹប៕

Previous articleក្រុមវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកុមារជាតិ នឹងចុះពិនិត្យជំងឺ ព្យាបាល វះកាត់ជូនកុមារដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ
Next articleសាកសពអាកាសយានិក ០២រូប ដែលបានស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ ត្រូវបានបូជានៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ