Hummels កំពុងសម្រេចចិត្តជ្រើសរើសក្លឹបបន្ទាប់របស់គាត់

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bologna បានផ្ញើរសំណើររបស់ខ្លួនក្នុងការផ្ទេរ Mats Hummels ដើម្បីចូលរួមជាមួយពួកគេដោយគ្មានតម្លៃខ្លួន។

លោក Fenucci នាយកប្រតិបត្តិក្លឹប Bologna បាននិយាយថា៖ «យើងកំពុងរង់ចាំ Hummels សម្រេចចិត្ត យើងបានបង្ហាញគម្រោងរបស់យើង ហើយយើងចង់បាន Mats»។

ក្លឹប Bologna បានកក់ពេទ្យសម្រាប់ Hummels កាលពីពីរថ្ងៃមុន ប៉ុន្តែគាត់ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសម្រេចចិត្តជ្រើសរើសក្លឹបបន្ទាប់របស់គាត់៕