Saido Baldé នឹងទៅចូលរួមជាមួយក្លឹបមួយនេះ!

0

ក្លឹប Wolfsburg បានព្រមព្រៀងក្នុងការចុះហត្ថលេខាយកកីឡាករវ័យ ១៦ឆ្នាំ Saido Baldé បន្ទាប់ពីគាត់សម្រេចចិត្តចាកចេញពីក្លឹប Hamburg។

ក្លឹប HSV មិនទទួលបានការព្រមព្រៀងទៅលើកុងត្រាថ្មី ហើយនៅពេលនេះកីឡាករ Saido Baldé ត្រៀមក្នុងការចុះហត្ថលេខាជាមួយនឹងក្លឹប Wolfsburg។

បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹប Benfica, Barça និង Juventus នៅពេលនេះគាត់បានមកចូលរួមជាមួយនឹងក្លឹប Wolfsburg៕