Bournemouth យកបានខ្សែការពារម្នាក់របស់ Juventus

0

ក្លឹប Bournemouth បានព្រមព្រៀងក្នុងការចុះហត្ថលេខាយកខ្សែការពារ Dean Huijsen ពីក្លឹប Juventus។

ការនិយាយព្រមព្រៀងរវាងក្លឹបបានកើតឡើងនៅថ្ងៃនេះក្នុងតម្លៃ ១៨លានអឺរ៉ូ បូកនឹងលក្ខខណ្ឌលក់នាពេលអនាគតសម្រាប់ក្លឹប Juventus។

កីឡាករ Dean Huijsen បានយល់ព្រមចុះកុងត្រាជាមួយក្លឹប Bournemouth ខណៈកុងត្រាកំពុងត្រូវបានពិនិត្យ ហើយការធ្វើតេស្តសុខភាពនឹងធ្វើឡើងនាពេលដ៏ខ្លីខាងមុខ៕