យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងបន្ថែមជុំវិញការផ្ទេរកីឡាករ Victor Osimhen។ ក្លឹប Paris Saint-Germain បានទទួលភ្លើងខៀវពីខាងកីឡាករ Osimhen ក្នុងគម្រោង និងការផ្ទេរ ហើយពួកគេកំពុងធ្វើការលើព័ត៌មានលម្អិតនៃកិច្ចសន្យា។
ការចរចារវាង PSG និង Napoli ឥឡូវនេះគឺជាផ្នែកសំខាន់នៃការផ្ទេរ ហើយវាក៏មិនមែនជារឿងងាយនោះទេ។ ប្រសិនបើកីឡាករ Osimhen ចាកចេញពីក្លឹប Napoli នោះក្លឹបនឹងផ្ទេរយកកីឡាករ Lukaku ៕