ក្លឹប Inter កំពុងជំរុញការផ្ទេរកីឡាករ Tanner Tessmann

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter មានផែនការក្នុងការបញ្ចប់ការផ្ទេរយកកីឡាករ Tanner Tessmann អោយបាននៅក្នុងសប្តាហ៍នេះ។ ពួកគេនឹងចុះហត្ថលេខាយកគាត់មកពីក្លឹប Venezia ហើយនឹងបញ្ជូនខ្សែបម្រើរូបនេះទៅអោយក្លឹបផ្សេងខ្ចីជើងមួយរដូវកាលសិន។

ក្នុងនោះត្រូវបានគេមើលឃើញថាក្លឹប Ipswich Town និង Feyenoord គឺជាក្លឹប ២ក្នុងចំណោមក្លឹបជាច្រើនដែលចាប់អារម្មណ៍ចង់ខ្ចីជើងកីឡាករ Tanner Tessmann៕